លោក DJAHAN

លោក Hugues Bariller a.k.a Djahan បានចម្រើនវ័យនៅក្រុង Toulouse ដែលស្ថិតនៅភាគខាង ត្បូងនៃប្រទេសបារាំង។ កាលស្ថិតក្នុងភាពជាយុវវ័យ រឿងមួយដែលបានបំផុសគំនិតរបស់គាត់គឺពិភព នៃគំនូរតាមទីសាធារណៈ ហើយ Djahan បានបង្កើតស្នាដៃគំនូរបែបស្តង់ស៊ីល ដំបូងរបស់គាត់ក្នុងកំឡុង ឆ្នាំ២០០០។ គាត់បានបញ្ចូលខ្លួន គាត់ទៅក្នុងចលនានៃសិល្បៈបែបតាមផ្លូវសាធារណៈ (Street Art Movement) ព្រមទាំងបានរួមបញ្ចូលគ្នានូវគំនូរ បែបស្តង់ស៊ីល ជាមួយនឹងខ្លឹមសារនៃសង្គម។

ចំណាប់អារម្មណ៏របស់គាត់ទៅលើការធ្វើដំណើរ​ និង​ទៅលើវប្បធម៌នានាក្នុងពិភពលោក បាននាំឲ្យសិល្បៈរបស់គាត់ស្ថិតក្នុងចំណុចប្រសព្វមួយនៃការបង្កើតឲ្យទៅជារូបភាព និងបង្ហាញពីទស្សនីយភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង។

ដោយមានចំណង់ចំណូលចិត្តលើគំនូរបែបស្តង់ស៊ីល គាត់បានអភិវឌ្ឍបច្ចេកទេសរបស់គាត់ ជាមួយនឹងគោលដៅក្នុងការយល់អំពីគំនិតស្មារតី និងអារម្មណ៏នៃមនុស្សឲ្យបានកាន់តែច្រើន បន្ទាប់​មក វិវឌ្ឍឆ្ពោះទៅរកការគាំទ្រផ្សេងៗទៀត ដែលអនុញ្ញាតឲ្យគាត់បង្ហាញនូវស្នាដៃរបស់គាត់ ទៅដល់គ្រប់សាធារណៈជនទាំងអស់។

 

ដោយបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំ ក្នុងនាមជាបុគ្គលិកផ្នែកសង្គមសម្រាប់យុវជនសមាហរណកម្មមក ពីស្រុកក្រីក្រ និងជនភៀសខ្លួន នោះការងារសិល្បៈរបស់គាត់បានអនុញ្ញាតឲ្យគាត់រកបានតុល្យភាព ជាមួយនឹងជីវិតនៃអាជីពរបស់គាត់ "ការបង្កើតស្នាដៃគំនូរបែបស្តង់ស៊ីល គឺជាការបំពេញ និងអនុញ្ញាតឲ្យខ្ញុំប្រឹងស្មារតីជាថ្មី និងមានតុល្យភាពជាមួយការងារជាបុគ្គលិកសង្គម"។

គាត់បានកំពុងស្នាក់នៅក្នុងរាជធានី ភ្នំពេញ តាំង​ពី​ឆ្នាំ ២០២០ មកហើយ។ Djahan កំពុងធ្វើការ​តាំង​ពិពណ៏លើកដំបូងរបស់គាត់ជាមួយវិចិត្រសាល Tribe Cambodia Gallery។

ទន្ទឹមនឹងនេះផងដែរ គាត់មានគំនិតរៀបចំសិក្ខាសាលាណែនាំស្តីពី គំនូរបែបស្តង់ស៊ីល ដល់យុវវ័យដោយមានគោលបំណងទាញចំណាប់អារម្មណ៏ពួកគេឲ្យផ្តោតទៅលើខ្លឹមសារនៅក្នុងបច្ចេកទេសសិល្បៈមួយនេះ។