An Kimeang in Khmer
អាន គឹមអៀង
គឹមអៀងបានកើតក្នុងឆ្នាំ១៩៩១ ក្នុងខេត្តកំពង់ឆ្នាំង ហើយបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកវិចត្រកម្មពីសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១៨។ ពេលកំពុងសិក្សាគាត់ត្រូវបានអញ្ជើញអោយចូលរួមការតាំងពិព៌ណនៅសារមន្ទីរ ទួលស្លែង ពីប្រធានបទ "បាតដៃទទេរ" ដែលចេញពីការស្រម៉ៃពី ទិដ្ធភាពការបែកប៉ុលពត ពេលដែលប្រជាជនវិលត្រលប់ចូលក្រុងភ្នំពេញវិញ។ បន្ទាប់មកបានចូលរួមការតាំងពិព៌ណនៅហាងកាហ្វេមួយរួមជាមួយសាស្ត្រាចារ្យមួយចំនួនក្រោមប្រធាន បទ "ស្នាដៃសិស្ស" ដោយប្រើបច្ចេកទេសគូរបិត ដើម្បីបង្កើតជារូបភាពនៅលើផ្ទាំងក្រដាស។
ឆ្នាំបន្ទាប់មក គឹមអៀង បានចូលរួមពិព៌ណមួយនៅលើកប៉ាល់ទេសចរណ៍នាទីក្រុងភ្នំពេញ ដែលមានប្រធានបទ "ទេសចរណ៍នៅកម្ពុជា" ដោយបានគូរគំនូរព៌ណប្រេងពី ទិដ្ធភាពនៅក្នុងប្រទេសកម្ពុជា។ នៅឆ្នាំ២០១៩-២០២០ គឹម អៀង ត្រូវបានអញ្ជើញអោយចូលរួមក្នុងការតាំងពិព៌ណជាមួយហាងការហ្វេ "លេខ៥១" ក្រោមប្រធានបទដែល ទាក់ទងនឹងសត្វព្រៃ។