CARNE GRIFFITHS.kh
លោក Carne Griffiths
ស្នាដៃចម្បងរបស់គាត់គឺ ការប្រើទឹកខ្មៅគំនូរផ្ចង់ ខ្មៅដៃ និងវត្ថុរាវ ដូចជាទឹកតែជាដើម ហើយភាពលេចធ្លោរបស់ Griffiths គឺការគូរផ្តោតទៅលើភាពច្នៃប្រឌិត និងការតាក់តែងនៃគំនូសខ្សែបន្ទាត់។ រូបភាពស្វែងយល់ពីបែបផែនមនុស្សជាតិ បែបបង្គំខ្សែបន្ទាត់ និងទម្រង់បែបផ្កាដោយរួមបញ្ចូលនូវអត្ថន័យ ទូទៅ និងអត្ថន័យបែបអរូបីដោយឆ្លើយតបទៅនឹងទិដ្ឋភាព និងស្ថានភាពដែលជួបប្រទះក្នុងជីវិតប្រចាំថ្ងៃ។ រូបភាពជាច្រើនត្រូវបានចម្លងចេញពីអត្ថន័យ បែបស្រមើលស្រមៃដែលឥតមានព្រំដែនកំណត់។ ស្នាដៃរបស់គាត់បង្កើតនូវដំណើរនៃការចាកចេញពីភាពសោកសៅ ដោយផ្តោតទៅលើទស្សនីយភាពដ៏គួរ ឲ្យស្ញប់ស្ញែង និងភាពអស្ចារ្យ ហើយបង្ហាញពីអារម្មណ៏នៃការលះបង់ ព្រមទាំងនាំអ្នកទស្សនាឲ្យមានការចែករំលែក និងស្វែងយល់ពីអារម្មណ៍ផ្ទាល់ខ្លួន។
គាត់មានដើមកំណើតមកពី Liverpool ហើយ Griffiths បានបញ្ចប់ការសិក្សានៅវិទ្យាស្ថានសិល្បៈ និងរចនាខេន (Kent Institute of Art and Design) នៅក្រុង Maidstone ក្នុងឆ្នាំ១៩៩៥។ បន្ទាប់ពីគាត់បានបញ្ចប់ការសិក្សានៅ KIAD ពេញមួយឆ្នាំ ក៏បានផ្លាស់ទៅទីក្រុង ឡុងដ៏ ហើយបានធ្វើជាកូនជាងក្នុងក្រុមហ៊ុន ប៉ាក់សសៃមាសដ៏ចំណាស់ជាងគេមួយក្នុងពិភពលោក។ គាត់បានបម្រើការងារជាអ្នករចនាម៉ូដប៉ាក់ សរសៃមាសរយៈពេល ១២ឆ្នាំរហូតបានក្លាយជានាយកផ្នែករចនាម៉ូដ។ Carne បានរចនាម៉ូដយ៉ាងល្អិតល្អន់សម្រាប់យោធាខ្សែភាពយន្តមហោស្រព អ្នកបង្ហាញម៉ូដ និងក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម។ ស្នាដៃរចនាម៉ូដរបស់គាត់មួយគឺ ឭ"Red Death Coat” ត្រូវបានប្រើក្នុងល្ខោន "The Phantom of the Opera"។
ចាប់តាំងពីគាត់បានបង្កើតស្ទូឌីយោផ្ទាល់ខ្លួនក្នុងឆ្នាំ ២០១០ មក Carne បានធ្វើពិពណ៌ជាច្រើនទាំង នៅក្នុងចក្រភពអង់គ្លេស និងក្រៅប្រទេសជាមួយការបង្ហាញស្នាដៃនៅរាជបណ្ឌិតសភា និងការពិពណ៌ ទោលក្នុងក្រុងឡុងដ៏ (London) ទីក្រុងហុងកុង (Hong Kong) ក្រុងមីឡាន (Milan) ក្រុងហែមប៊ិច (Hamburg) និងក្រុងសៀមរាប។