ហួរសុបិន

សុបិន បានកើតក្នុងឆ្នាំ១៩៩៨​  ហើយគាត់មិនសូវមានគេទំនាក់ទំនងស្គាល់នោះទេក្នុងពិភពសិល្បៈខ្មែររហូតដល់ឆ្នាំ២០១៨។ បន្ទាប់ពីបានធ្វើការក្នុងវិចិត្រសាលនៅសៀមរាប ជាខេត្តកំណើតខ្លួន គាត់បានផុសគំនិតក្នុងការប្រើផ្ទាំងក្រណាត់ដោយខ្លួនឯងផ្ទាល់។ សុបិន ច្នៃគំនូរឲ្យមានភាពស្រស់ស្អាត និងតែងលំអរដោយពណ៌ចម្រុះនៃការរួមបញ្ចូលគ្នារវាងបុរាណនឹងបែបខ្មែរសហសម័យ។

កាលឆ្នាំកន្លងទៅ សុបិន បានអភិវឌ្ឍនូវលក្ខណៈពិសេសនៃរចនាបទរបស់គាត់គឺ ថ្ម-ប្រផេះ (greystone) ដោយដាក់ប្រទល់មុខគ្នាជាមួយនឹងផ្ទៃខាងក្រោយ ដែលមានភាពចែងចាំង និងយ៉ាងរស់រវើក។ សុបិន បានឈ្នះ និងទទួលចំណាត់ថ្នាក់ជាច្រើនក្នុងការប្រកួតផ្នែកសិល្បៈនៅទូទាំងប្រទេសរួម បញ្ចូល ទាំងឆ្នាំ២០១៨ ក្នុងការប្រកួត Kbach Artist Competition និងចំណាត់ថ្នាក់លេខពីរក្នុងការប្រកួតនៅ Soo Art Gallery's Young Artist Competition ផងដែរ។

សុបិន បានសហការ និងហ្វឹកហ្វឺនជាមួយវិចិត្រករគំនូរលើជញ្ជាំងល្បីៗជាលក្ខណៈអន្តរជាតិដូចជា ចក្រភពអង់គ្លេស ប្រទេសអាល្លឺម៉ង់ ប្រទេសប៉ូឡូញ ហើយគាត់ក៏ជាវិចិត្រករខ្មែរដំបូងគេដែលទទួល បានការអនុញ្ញាតឲ្យគូររូបអគាររដ្ឋតាមទីសាធារណៈនៅទីក្រុងភ្នំពេញ។ គំនូរលើជញ្ជាំងរបស់គាត់ត្រូវ បានមើលឃើញពាសពេញទីក្រងដូចជា នៅស្ថានទូតអាល្លឺម៉ង់ លំនៅដ្ឋានឯកអគ្គរដ្ឋទូតអង់គ្លេស និង រោងចក្រភ្នំពេញជាដើម។