អ្នកស្រី
បានកើតក្នុងចក្រភពអង់គ្លេស និងបានរស់នៅក្នុងប្រទេសញ៉ូហ្សេលែន សហរដ្ឋអាមេរិក ហើយ បច្ចុប្បន្ន កំពុងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាអច្ឆរិយៈ។ តាមរយៈបទពិសោធន៏ជាច្រើនក្នុងការរស់នៅ និងទស្សនាក្នុងប្រទេសជាច្រើន គាត់បានស្ងប់ស្វែងជាពន់ពេក ចំពោះសម្រស់នៃមាតាធម្មជាតិ ក្នុង តំបន់វាលខ្សាច់ ព្រៃភ្នំ សួនដើមផ្កាឈូករ័ត្ន និងឆ្នេរសមុទ្របែបជ្រលងថ្មដ៏ស្ងប់ស្ងាត់ នៅតំបន់ជាច្រើនក្នុងពិភពលោក។
ឪពុករបស់ Janet គឺជាអ្នកថតរូប ដូច្នេះកាលនៅពីក្មេង នាងត្រូវបានហ៊ុំព័ទ្ធទៅដោយទិដ្ឋភាពនៃ សិល្បៈតាមរយៈកញ្ចក់កាមេរ៉ា។ រហូតដល់ពេលមួយដែលនាងជួបបញ្ញាហិរញ្ញវត្ថុផ្ទាល់ខ្លួន ទើបនាងបាន ចាប់ផ្តើមយកជក់ និងកាំបិតគូររូប គូរបង្ហាញពីភាពទុក្ខព្រួយ និងកំហឹងរបស់នាងទៅលើផ្ទាំងគំនូរក្រណាត់។ សកម្មភាពនៃការគូរគំនូរ និងការបញ្ចេញមនោសញ្ចេតនារបស់នាង គឺមានភាពធូរស្រាលសម្រាប់នាង។ ចាប់តាំងពីពេលនោះមក ក្នុងនាមជាសិល្បករដែលចេះដោយខ្លួនឯង នាងមិនបានមើលត្រឡប់ទៅអតីតកាលទេ ហើយក៏គូរគំនូរបែបអរូបិយ ដែលអនុញ្ញាតឲ្យនាងមានសេរីភាពក្នុងការបញ្ចេញនូវអារម្មណ៍ផ្ទាល់ខ្លួនតាមរយៈ ផាត់ពណ៌ សកម្មភាព និងវាយនភាព។ "ខ្ញុំចង់ចាប់យកអារម្មណ៍បែបទសន្សនីយភាព ឬជាសកម្មភាព ជាជាងព័ត៌មានលម្អិត"។ នេះជាការតាំងពិពណ៍លើកដំបូងរបស់ Janet។
សម្រាប់ពិពណ៌រូបទេពធីតាមួយនេះ នាងបានពិចារណាអំពីអត្ថន័យរបស់វាចំពោះនាង។ "នេះគឺជា ប្រធានបទដ៏គួរឲ្យចាប់អារម្មណ៏មួយ។ យើងគ្រប់គ្នាប្រហែលជាគិតថារូបនេះ ជាស្ដីបែបទេវកថា ឬជារាជនី នៃសម្រស់ ឬជាព្រះនាង។ ខ្ញុំជឿជាក់ប្រាកដថា ភាពស្រស់ស្អាតគឺស្ថិតនៅនឹងភ្នែកអ្នកមើល។ តើអ្វីដែលកំណត់ភាពស្រស់ស្អាត? តើវាជារូបរាងខាងក្រៅ ឬភាពស្រស់ស្អាតខាងក្នុង និងអកប្បកិរិយានៃភាព សប្បរស ការយល់ចិត្ត និងសេចក្តីស្រឡាញ់ចំពោះអ្នកដទៃ? មានទេពធីតាជាច្រើននៅក្នុងជីវិតរបស់យើង ដោយគ្រាន់តែយើងត្រូវមើលពួកគាត់ឲ្យបានជិតជាងនេះ”។ ស្នាដៃគំនូរទេពធីតារបស់នាង វាអាចជាមនុស្សម្នាក់ដែលអ្នកស្គាល់។
ខ្ញុំជឿថាមាតាធម្មជាតិមានភាពស្រស់ស្អាត ដែលយើងអាចមើលឃើញជារៀងរាល់ថ្ងៃ។ នាងអាចជម្រុញចិត្តយើងដោយការឱបក្រសោប និងផ្តល់ឲ្យយើងនូវដួងចិត្តដ៏សន្តិភាព។ "នាងអាចនាំមកនូវភាពអំណរ ក្នុងពេលដ៏វឹកវរ ផ្តល់នូវពណ៌នៅពេលដែលមេឃហាក់ដូចជាស្រអាប់ និងផ្តល់នូវស្នាមញញឹមពេលមាន អារម្មណ៍អស់សង្ឃឹម”។ ស្នាដៃពិពណ៌គំនូររបស់នាងនៅទីនេះ គឺឆ្លុះបញ្ចាំងពីសេចក្តីអំណរដែលមាតាធម្មជាតិអាចផ្តល់ឲ្យយើងបានជារាល់ថ្ងៃ និងគ្រប់រដូវកាលនៃឆ្នាំ។