Nak Noy in khmer
ណាក់ ណយ
ណាក់ ណយ បានកើត និងធំឡើងក្នុងខេត្តសៀមរាប ប្រទេសកម្ពុជានាឆ្នាំ១៩៩៩។ ការបង្កើតស្នាដៃ សិល្បៈ គឺជារឿងតែមួយគត់ដែលគាត់តែងតែគិត ដរាបណាគាត់នៅតែចាំពីតម្រូវការរបស់គាត់។ ពេញ មួយរយៈពេលនៃការសិក្សាថ្នាក់អនុ និងវិទ្យាល័យ គាត់បានចំណាយពេលជាច្រើនក្នុងការគូររូប និងគំនូរ ដោយល្អិតល្អន់លើក្រដាស ក្នុងសៀវភៅ និងលើជញ្ជាំងកសិដ្ឋានរបស់គ្រួសារគាត់។ ជារៀងរាល់ថ្ងៃគ្រប់ នាទីទាំងអស់ ចំណូលចិត្តផ្នែកសិល្បៈបានជំរុញគាត់ឲ្យឆ្ពោះទៅមុខ ហើយបានបំពេញនូវភាពរីករាយក្នុង ជីវិតគាត់។ គាត់បានប្រើប្រាស់សិល្បៈដើម្បីចាកចេញទៅរកពិភពលោកថ្មីមួយទៀតដែលពេញដោយក្តី សង្ឃឹម និងក្តីស្រលាញ់ ហើយបើទោះជាក្នុងជីវិតពិតរបស់យើងមានឡើងមានធ្លាក់ចុះក៏ដោយ ប៉ុន្តែ សម្រាប់ពិភពលោករបស់ ណាក់ ណយ គឺមានតែភាពស្រស់ស្អាត និងក្តីស្រលាញ់ប៉ុណ្ណោះ។ លក្ខណៈ ពិសេសនៃរចនាបទរបស់គាត់ គឺត្រូវបានទទួលស្គាល់យ៉ាងឆាប់រហ័ស និងមានការគាំទ្រយ៉ាងខ្ពស់។ ស្នាដៃគំនូររបស់គាត់ជាច្រើនគឺមានភាពលម្អិតយ៉ាងស៊ីជម្រៅ និងស្រទាប់ជាច្រើននៃអត្ថន័យប្រៀបធៀប និងនិមិត្តរូបនិយម។ ការផុសឡើងវិញនូវខ្លឹមសារស្រ្តីរឹងមាំ និងសិទ្ធិអំណាចនារីដែលបានមកពីក្តី ស្រលាញ់នៃស្រ្តីដ៏រឹងមាំបំផុតក្នុងជីវិតគាត់ គឺម្តាយរបស់គាត់ និងក្តីសង្ឃឹមដែលគាត់មានសម្រាប់ប្អូនស្រី ឲ្យបានក្លាយជាស្រ្តីខ្មែរដ៏រឹងមាំ និងឯករាជ្យផងដែរ។ គាត់ក៏បានទ្រង់គ្រឿងអលង្ការលើស្រ្តីរបស់គាត់ រួមទាំងសម្លៀកបំពាក់ដ៏លម្អិតហ្មត់ហ្មង ដែលទាំងនេះគឺជាសារបន្ថែមបញ្ជាក់ពីសម្រស់ និងកំលាំងស្ត្រី។
ណាក់ ណយ ជាវិចិត្រករដែលបានបង្រៀនដោយខ្លួនឯងផ្ទាល់ ហើយយើងមានក្តីសោមនស្សរីករាយ ដែលគាត់ចាប់ផ្តើមចូលសិក្សាលើមុខវិជ្ជាសិល្បៈគំនូរ ក្នុងសាលាហ្វារពន្លឺសិល្បៈ (Phare Ponleu Selpak) ក្នុងខេត្តបាត់ដំបងនៅខែមករា ឆ្នាំ២០២១នេះ។ សូមទន្ទឹងចាំមើល ណាក់ ណយ នឹងបំពេញពិភពលោកនេះ ដោយក្តីស្រលាញ់ និងភាពស្រស់ស្អាតន្ថែមទៀត។