Nat Di Maggio

ខ្ញុំជឿទុកចិត្តទៅលើតួនាទីរបស់ គទានុរក្ស គឺធ្វើការឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃសកលលោក ពីមនោ សញ្ចេតនារបស់មនុស្សជាតិ ពីការតភ្ជាប់ទំនាក់ទំនង ពីគំនិតយោបល់ និងការឆ្លុះបញ្ចាំពីរឿងរ៉ាវផ្សេងៗ ទៀត។ គាត់ក៏អាចជួយឲ្យមានការបង្ហាញទិសដៅថ្មីៗក្នុងវិស័យសិល្បៈ និងផ្តល់ជាសម្លេងគាំទ្រមួយដល់ សិល្បករគ្រប់ប្រភេទផងដែរ។

Natale Antonino Di Maggio ដែលមិត្តភ័ក្តគ្រប់គ្នាហៅគាត់ថា Nat បានកើតក្នុងចក្រភពអង់គ្លេស ក្នុងឆ្នាំ១៩៦៩។ ឪពុករបស់គាត់មានកំណើតនៅ ប្រទេសSicily និងម្តាយរបស់គាត់មានឈាមជ័រជាជន ជាតិអៀរឡង់ ឬ អង់គ្លេស។ ជាមួយគ្រួសារដ៏ធំសម្បើមនេះដែលមានទាំងសិប្បករផងនោះ វិស័យ សិល្បៈអាចតភ្ជាប់នូវវប្បធម៌ និងភាសាដែលខុសៗគ្នាបានផងដែរ។ លោក Francesco ជាឪពុក Nat និង ម្តាយរបស់គាត់ Emma មិនបាននិយាយភាសាដូចគ្នាទេ ពេលពួកគាត់បានជួបគ្នា ប៉ុន្តែលោក FrancesCO អាចយកឈ្នះបេះដូង Emma បានតាមរយៈការច្រៀងចម្រៀង និងគំនិតច្នៃប្រឌិតបែបសិល្បៈ។

Nat បានចាប់អារម្មណ៏លើវិស័យសិល្បៈតាំងពីនៅក្មេងខ្ចីក្នុងវ័យប្រាំពីរឆ្នាំមកម្លេះ ជាពេលដែល គាត់បានឈ្នះពានរង្វាន់ថ្នាក់ជាតិលើការរចនាផ្ទាំងរូបភាព ក្នុងកម្មវិធីគំនិតផ្តួចផ្តើមសហគមន៍មូលដ្ឋាន។ ក្នុងឆ្នាំ២០០៨ គាត់បានក្លាយជាគទានុរក្ស ឯករាជ្យម្នាក់នៅចក្រភពអង់គ្លេស ក្នុងចំណោមអ្នកដែលត្រូវ បានជ្រើសរើសពីគម្រោងសិល្បៈសាលា និងអ្នកឈ្នះរង្វាន់ Turner Art ។ ក្នុងអាជីពចម្រុះរបស់គាត់ បទពិសោធន៍ដំចង់ចាំបំផុតមួយគឺ ការទទួលបានពានរង្វាន់ Citizen ២០១៦ ប្រចាំឆ្នាំ ក្នុងគម្រោងសិល្បៈសហគមន៍ (Community Art project) នៅទីក្រុងឡងប៉ែកខាងកើត។

Nat និងដៃគូ ៣០ឆ្នាំរបស់គាត់ Terry បានចាប់ផ្តើមធ្វើដំណើរមកកាន់អាស៊ីអាគ្នេយ៍ ហើយក៏បាន ចាប់ចិត្តស្រលាញ់វប្បធម៌ និងប្រជាជនកម្ពុជា។ ការនេះជំរុញឲ្យពួកគាត់បើកវិចិត្រសាល Tribe Gallery នៅខេត្តសៀមរាប ក្នុងឆ្នាំ២០១៨ និងឥឡូវធើ្វការ Online។ បេសកកម្មរបស់វិចិត្រសាលនេះគឺ ជួយថែទាំ និងគាំទ្រដល់ទេព កោសល្យរបស់ជនជាតិខ្មែរក្នុងស្រុក និងបង្កើតសមិទ្ធិផលឲ្យលេចចេញជារូបរាងឡើង។ យើងក៏អញ្ជើញ សិល្បករអន្តរជាតិមកបង្ហាញស្នាដៃរបស់ពួកគេ ចែករំលែកបទពិសោធន៍ ជំនាញ និងពិពណ៌នាពីរឿងរ៉ាវ ជីវិតពួកគេប្រាប់ដល់សិល្បករខ្មែរឲ្យដឹងពីទេពកោសល្យសិល្បៈជាសកលរបស់សិល្បករទាំងនោះ។

ក្នុងជូរសិល្បករដែលបង្ហាញដោយវិចិត្រសាល Tribe Art Gallery គឺមានភាពចម្រុះ រួមបញ្ចូលទាំងសិល្បៈ ករជំនាញខាងថតរូប វិចិត្រសិល្បករ និងសិល្បករគំនូរលើជញ្ជាំងតាមទីសាធារណៈផងដែរ។

Nat ជឿជាក់យ៉ាងមុតមាំថា សិល្បៈអាចនាំមនុស្សឲ្យរួមចូលគ្នាបាន ដោយវាមិនប្រកាន់ទៅលើ ភាពក្រឬមាន ក្មេងឬចាស់ ឬមកពីវប្បធម៌ខុសៗគ្នានោះឡើយ។ សិល្បៈ គឺជាស្ពានមួយដែលអាចបង្រួប បង្រមភាពខុសគ្នា ក៏ជាការបំភ្លឺ ជាព័ត៌មាន និងជាការចែករំលែកនូវជំនឿខុសគ្នា វប្បធម៌ រឿងរ៉ាវនៃភាពអស់សង្ឃឹម ការធ្វើដំណើរក្តីសង្ឃឹម និងជាក្តីស្រលាញ់ដែលលើសពីអ្វីៗទាំងអស់។